- ការបង្រៀនចាប់ផ្ដើមនៅពេលកណ្ដឹងឈប់រោទ៍។
- ហាមប្រើទូរស័ព្ទនៅពេលកំពុងសិក្សា (ចំពោះសិស្សនិងគ្រូ)។
- ហាមយកអាហារ ឬ ភេសជ្ជៈចូលក្នុងថ្នាក់ (លើកលែងតែទឹកសំរាប់ផឹក)។
- ហាមសរសេរ ឬ គូស គូរ នៅលើតុ ជញ្ជាំងសាលា។
- សិស្សត្រូវសំអាតថ្នាក់តាមកាលវិភាគដែលគ្រូដាក់ឱ្យ។
- សិស្សត្រូវរក្សាថ្នាក់រៀនឱ្យស្អាតជានិច្ជ
មិនត្រូវចោលសំរាមក្រៅធុង បើឃើញមានសំរាមត្រូវរើសដាក់ក្នុង
ធុងសំរាម។
- ត្រូវរក្សាភាពស្ងាមស្ងាត់ជានិច្ចនៅពេលកំពុងសិក្សា។
- សិស្សត្រូវតែសុំការអនុញ្ញាតជាមុនសិន
មុននឹងចេញពីកន្លែងអង្គុយ ឬ ថ្នាក់ក្នុងពេលសិក្សា។
- គ្រូត្រូវតែស្លៀកពាក់ជាលក្ខណៈអាជីព សមរម្យ
ហាមស្លៀកពាក់អាវយឺត និងខោខូវបូយ។
- គ្រូមិនត្រូវចេញពីថ្នាក់ដោយទុកសិស្សចោលទេ។
- សិស្សត្រូវពាក់ឯកសណ្ឋានជាសិស្ស។
- បើយឺត សិស្សត្រូវដាក់ទណ្ឌកម្ម (ឈរនៅក្នុងថ្នាក់ ឬ
ការចំឡងកិច្ចការ)។
- សិស្សដែលយឺតលើសពី ១០ នាទី ត្រូវកត់ថាអវត្តមាន។ ប្រសិនបើយឺត មានច្បាប់ ការយឺតនេះមិនត្រូវចាត់ទុកថាជាអវត្តមាន និងត្រូវបញ្ជូនព័ត៍មាននេះជូនមាតាបិតាសិស្ស។
- អំពើហឹង្សា ឬ ពាក្យសំដីមិនសមរម្យត្រូវហាមឃាត់ដាច់ខាត។
- ហាមលួចស្នាដៃគេ ឬ លួចចំលងគ្រប់ប្រភេទ។
- ហាមគេងនៅក្នុងថ្នាក់។ សិស្សត្រូវតែអង្គុយអោយមានរបៀប។ សិស្សត្រូវតែយកចិត្តទុកដាក់លើការសិក្សាក្នុងថ្នាក់។
ដើម្បីបទបញ្ញាមានប្រសិទ្ធភាព: រាល់បទប្បញ្ញាត្តិដែលមានខ្លឹមសារផ្ទុយពីបទប្បញ្ញតិនេះត្រូវទុកជានិរាករណ៍។
បទប្បញ្ញាតិនេះមានតំលៃ និងប្រសិទ្ធភាពក្នុងការអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
បទប្បញ្ញត្តិនេះអាចត្រូវធ្វើវិសោធនកម្មនៅពេលចាំបាច់។
ស្ទឹងត្រែង, ថ្ងៃទី ០៤ ធ្នូ ២០១៣
- Class/instruction begins when the
bell stops ringing.
- No talking on the phones is allowed
during class for students and teachers.
- No food or drink (except water) is
allowed in the classrooms.
- Students must have permission
before leave their seats or classrooms.
- Students must keep silence during
class time.
- Teachers must be dressed
professionally or appropriate clothes (No T-shirt or jeans)
- Teachers must not leave their class
unattended.
- Students must wear school uniform.
- Late coming students shall be
punished (stand in class or writing punishment)
- Students who are more than (10)
minutes late are marked absent, however if the tardiness is excused there
is no need to report it as an as absence and the students’ parents must be
informed.
- No violence or inappropriate
language is allowed in school.
- No plagiarizing or cheating of any
kind is allowed.
- No sleeping is allowed in class.
Students should sit in an appropriate manner at their place. Students must
stay busy working on assigned materials.
Effectiveness
of the policies:
Any policy which is in contrast to these policies and regulations is regarded
null and void. The above-mentioned policies shall take effect from this signing
date onward. These policies and regulations may be amended when required.
Dated: 4 December 2013
No comments:
Post a Comment