បទបញ្ជាផ្ទៃក្នុងទូទៅ

បទបញ្ជាផ្ទៃក្នុងទូទៅ

យោងៈ     _បទបញ្ជាផ្ទៃក្នុង សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណោះទូទៅ ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៩៨
               _ច្បាប់ស្ដីពីការអបរំ ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០០៧ ដើម្បីអោយការអប់រំ ប្រកបដោយគុណភាព និងប្រសិទ្ធភាពសិស្សមធ្យមសិក្សាសាលារៀនស្ទឹងត្រែងទាំងអស់ត្រូវអនុវត្តបទបញ្ជាផ្ទៃក្នុងដូចតទៅៈ
ប្រការ ១   សិស្សដែលរៀននៅមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ត្រូវនៅលីវ។
ប្រការ ២  អាចអនុញ្ញាតឱ្យចូលរៀនសាលារៀនស្ទឹងត្រែង ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
               . សិស្សត្រូវមានសមត្តភាពក្នុងការសិក្សាតាមកម្រិតតាមរយៈការធ្វើតេស្ត។
. សិស្សត្រូវមានឯកសារបញ្ជាក់ពីសាលារៀនមុន។
               .មតេយ្យសាលា សិស្សត្រូវមានអាយុ៥ឆ្នាំ។
.ថ្នាក់ទី ១នៃបឋមសិក្សាត្រូវមានអាយុ៦ឆ្នាំ ឬ យ៉ាងទៀបបំផុត ៧០ខែឡើងទៅនៅថ្ងៃកំណត់ចូលរៀនរបស់សាលារៀន។
.ថ្នាក់ទី ៧នៃបឋមសិក្សាបឋមភូមិ សិស្សថ្នាក់ទី ៦នៃបឋមសិក្សាដែលមានមធ្យមភាគពិន្ទុប្រចាំឆ្នាំ ល្អបង្គួរឡើងទៅ ហើយត្រូវមានអាយុយ៉ាងតិច១២ឆ្នាំ និងមានគ្រឹះមូលដ្ឋានភាសាអង់គ្លេស។
               .ថ្នាក់ទី ១០នៃមធ្យមសិក្សាទុតិយភូមិ សិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។
ប្រការ ៣      សិស្សសាលារៀនស្ទឹងត្រែងទាំងអស់ ត្រូវស្អាតជានិច្ជ កាត់សក់សមរម្យ កាត់ក្រចកឱ្យខ្លី និងស្លៀក-      ពាក់ឯកសណ្ឋានរបស់សិស្ស។ ភាពឆើតឆាយ និងគ្រឿងអលង្ការផ្សេងៗត្រូវហាមឃាត់ក្នុង
             សាលារៀន។ សិស្សមិនត្រូវធ្វើអ្វីឱ្យប៉ះពាល់ដល់ច្បាប់រដ្ឋ និងប្រពៃណីទំនៀមទម្លាប់ល្អរបស់ជាតិ។
ប្រការ ៤      ពេលម៉ោងសិក្សានៅបឋមនិងមធ្យមសិក្សាត្រូវបាមកំណត់ដូចតទៅ៖
§  សំម្រាប់សិស្សរៀនពេញ១ថ្ងៃ (ចាប់ពីទី៣ឡើងទៅ)
              _ពេលព្រឹកចាប់ពីម៉ោង ៨ម៉ ដល់ ១១ម៉ ៤៥នាទី
              _ពេលរសៀលចាប់ពីម៉ោង ១ម៉ ៣០នាទី ដល់ ៤ម៉ ២០នាទី
§  សម្រាប់សិស្សរៀនមួយពេល មតេយ្យ, ថ្នាក់ទី១, ថ្នាក់ទី២
              _ពេលព្រឹកចាប់ពីម៉ោង ៨ម៉ ដល់ ១១ម៉ ៤៥នាទី
ប្រការ៥   សិស្សត្រូវមករៀនឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ សិស្សមកយឺតនិងត្រូវដក់ពិន្ទុ។ សិស្សមិនត្រូវឈប់ឥតច្បាប់ដោយប្រការណារមួយទេ។ រាល់ការឈប់ ត្រូវសុំច្បាប់ដោយបញ្ជាក់មូលហេតុច្បាស់លាស់និងមានការយល់ព្រមពីឳពុកម្ដាយឬអាណាព្យាបាល។ បើការឈប់មានរយៈពេលចាប់ពី ២ថ្ងៃឡើងទៅត្រូវសុំពីនាយកតែបើឈប់ត្រឹមតែ ១ថ្ងៃអាចសុំជាមួយគ្រូបន្ទប់ថ្នាក់តាមរយៈទូរស័ព្ទ
             បាន។ តែបើក្នុងករណីមានជម្ងឺ ឬមានគ្រោះថ្នាក់ជាក់ស្ដែង នោះសាលាអាចអនុគ្រោះបាន។
ប្រការ ៦  សិស្សត្រូវបានទាមទារឱ្យចូលរួមរាល់កម្មវិធី និងសមក្មភាពទាំងអស់របស់សាលា។
ប្រការ ៧  សិស្សមានជម្ងឺ សាលាត្រូវហៅឳពុកម្ដាយសិស្សឱ្យនាំទៅមន្ទីពេទ្យដោយខ្លួនឯង។ ក្នុងករណីពិសេស ដូចជា ខ្យល់គឬគ្រោះថ្នាក់ផ្សេងៗនៅក្នុងសាលារៀន សាលាត្រូវនាំសិស្សនោះទៅមន្ទីពេទ្យជា
             បន្ទាន់។
ប្រកា ៨    សិស្សដែលត្រឡប់ពីការឈប់វិញត្រូវសុំសិខិតអនុញ្ញាតចូលរៀនពីអ្នកទទួលបន្ទុក ឬលោកនាយកជាមុនសិន។
ប្រការ ៩ ហាមដាច់ខាតមិនឱ្យសិស្សយកអាវុធគ្រឿងផ្ទុះ គ្រឿងញៀនចូលក្នុងសាលារៀន។ សិស្សទាំងអស់មិនត្រូវជិះកង់ ម៉ូតូ ឡានចូលក្នុងបរិវេនសាលារៀន មិនត្រូវមើលសៀវភៅ ឬ ទស្សនាវដ្ដីរូបអាសអាភាស មិនត្រូវប្រព្រឹត្តអំពើដែលនាំឱ្យមានគ្រោះថ្នាក់ឬអំពើដែលនាំឱ្យបាត់សណ្ដាប់ធ្នាប់នៅក្នុងសាលារៀន។
ប្រការ១០ ហាមជកបារី ហាមប្រើប្រាស់គ្រឿងញៀន ហាមលេងល្បែងសីសង ឬ យកហ្គេមមកលេងក្នុងសាលារៀន ឬទៅចេញទៅលេងហ្គេមនៅខាងក្រៅ។
ប្រការ១១ សិស្សទាំងឡាយ ត្រូវដាក់កង់ ម៉ូតូឱ្យមានរបៀបរៀបរយតាមការណែនាំរបស់សាលារៀន និងមិនត្រូវគូសវាសសរសេរ ឬ កោសលើបង្គាន់ដៃសាលាជញ្ជាំងសាលា
                   និងសង្ហារិមឡើយ។
ប្រការ១២ សិស្សត្រូវប្រកាន់ខ្ជាប់នូវអនាម័យ មិនត្រូវខាកស្ដោះតែពាសនៅ ក្នុងថ្នាក់រៀន មិនត្រូវចោយសំរាមក្រៅធុងសម្រាម មិនបន្ទោរបង់ក្រៅបង្គន់។
ប្រការ១៣    សិស្សទាំងឡាយត្រូវមានអាកប្បកិរិយាស្លូតបូត សុភាពរាបសា ត្រូវចេះគោរពរលោកគ្រូគង្វាយ ចាស់ព្រឹទ្ធាចារ្យ គោរពរលោកគ្រូ_អ្នកគ្រូ និងជានិច្ចជាកាលអនុវត្តវិន័យសាលារៀន។ អំពើហឹង្សា ឬ ពាក្យសំដីមិនសមរម្យត្រូវបានហាមឃាត់ជាដាច់ខាត។
ប្រការ១៤ ការរៀនសូត្រចាប់ផ្ដើមនៅពេលកណ្ដឹងឈប់រោទិ៍។ នៅពេលកំពុងរៀនហាមប្រើទូរស័ព្ទ និងហាមចេញ_ចូលដោយគ្មានការអនុញ្ញាតពី លោកគ្រូ_អ្នកគ្រូ។ សិស្សត្រូវរក្សាភាពស្ងៀមស្ងាត់ និងមានសណ្ដាប់ធ្នាប់ជានិច្ច។
ប្រការ១៥ កាលណា លោកគ្រូ_អ្នកគ្រូ ឬភ្ញៀវចូលក្នុងថ្នាក់ ឬចេញពីថ្នាក់ សិស្សក្នុងថ្នាក់ទាំងអស់ត្រូវក្រោក   ឈរដោយស្ងៀមស្ងាត់។
ប្រការ១៦      នៅពេលចេញលេង សិស្សត្រូវប្រកាន់អាកប្បកិរិយាសមរម្យ មិនស្រែកឡូឡា ប្រឡែង វាយទាត់ធាក់គ្នា ឬឈ្លោះគ្នាឡើយ។
ប្រការ១៧    នៅពេលអវត្តមានលោកគ្រូ_អ្នកគ្រូក្នុងម៉ោងសិក្សាណាមួយ សិស្សត្រូវរក្សាភាពស្ងាត់ស្ងៀមក្រោមការគ្រប់គ្រងរបស់ប្រធានថ្នាក់ចៀសវាងការរំខានដល់ថ្នាក់ជិតខាង និងថ្នាក់ដទៃទៀតដែលកំពុងរៀន។
ប្រការ១៨ សិស្សទាំងឡាយត្រូវជៀសវាងទំនាស់ផ្សេងៗឱ្យបានដាច់ខាត។ រាល់បាតុភាពដែលកើតមាននៅក្នុងសាលារៀន សិស្សត្រូវជំរាបលោកគ្រូ_អ្នកគ្រូ ឬលោកនាយកសាលាជាបន្ទាន់។
ប្រការ១៩     សិស្សទាំងឡាយ ត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រ និងធ្វើគ្រប់កិច្ចការដែលគ្រូដាក់ឱ្យធ្វើ។
ប្រការ២០     សិស្សឈប់ឥតច្បាប់ក្នុងពេលប្រឡង ឬក្នុងមុខវិជ្ជាណាមួយនោះនឹងបានពិន្ទុសូន្យ។
                ប្រការ២០          រាល់ការប្រលង សាលាមិនអនុញ្ញាតឱ្យសិស្សលួចចម្លង ឬសួរគ្នា ឬងាកមើលគ្នា ឬបើក
                   សំណៅឯកសារឡើយ។ រាល់ករណីល្មើសត្រូវទទួយវិន័យ៖
             -ត្រូវដកពិន្ទុ ៥០% បើប៉ុនប៉ងលួចចម្លង (ដូចជាមានសំណៅនៅក្នុងហោបៅ) រៀបនឹងចម្លង ឬកំពុងចម្លង (មានសំណៅនៅក្រោមក្រដាសឬវិញ្ញាសារប្រឡងឬសួមិត្តភកិ្តឬចំម្លងពីមិត្តភកិ្ត) នៅលើកទី១។
                -ត្រូវបានពិន្ទុសូន្យ និងបញ្ឈប់ការប្រឡងបើចាប់បានជាលើកទី២។
ប្រការ២១ សិស្សត្រូវឆ្លងកាត់ការប្រឡងជំរុះជាមុនសិន ទើបអាចឡើងថ្នាក់បាន។ ការប្រលងជំរុះនិងត្រូវធ្វើឡើងពីរលើកប្រចាំឆមាសទី១ និងទី២។
ប្រការ២២      ការឈប់ត្រូបានកំំណត់ដូចខាងក្រោម៖
                -ការឈប់មួយម៉ោង ត្រូវគិតថាឈប់មួយដង។
                -ការឈប់មួយព្រឹក ឬ មួយរសៀល ក៏ត្រូវគិតថាឈប់មួយដង។
             -ការឈប់គ្មានច្បាប់មួយដង សាលានឹងព្រមានដល់សាមីខ្លួន និងជូនព័ត៌មានដល់ឳពុកម្ដាយ ឬ អាណាព្យាបាល ទទួលដឹងជាលើកទីមួយ។
             -ការព្រហើនឈប់គ្មានច្បាប់ជាលើកទីពីរ ក្រោយពីការជូនព័ត៌មានដល់ឳពុកម្ដាយហើយ សិស្សនឹងត្រូវលប់ឈ្មោះចេញពីសាលា។ តែបើក្នុងករណីមានហេតុផលសមរម្យ ដូចជា មានជម្ងឺ ឬមានគ្រោះថ្នាក់ជាក់ស្ដែង នោះសាលាអាចអនុគ្រោះបាន។
ប្រការ២៣     សិស្សដែលប្រព្រឹត្តខុសឆ្គង ត្រូវដាក់ឱ្យក្រុមប្រឹក្សាវិន័យពិនិត្យ និងសម្រេច។
                វិន័យមានដូចតទៅ៖
                -ណែនាំ
                -ស្ដីបន្ទោសផ្ទាល់មាត់
                -ដាក់ទណ្ឌកម្ម
                -លប់ឈ្មោះចេញពីសាលារៀន។
ប្រការ២៤ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវអានពន្យល់ និងបិទផ្សាយនៅក្នុងថ្នាក់ហើយត្រូវផ្ដល់ព័ត៍មានដល់ឳពុកម្ដាយ ឬអណាព្យាបាលសិស្សឱ្យបានយល់់អំពីគំនិត និងអត្ថន័យនៃបទបញ្ជានេះផង។
ប្រការ២៥      លោកគ្រូ_អ្នកគ្រូទាំងអស់ត្រូវមានភារកិច្ចអនុវត្តបទបញ្ជាទាំងឡាយនេះឱ្យបានល្អប្រសើរ។
ប្រការ២៦      បទបញ្ជាទាំឡាយណាដែលមានខ្លឹមសារផ្ទុយពីបទនេះត្រូវទុកជានិរាករណ៍។



ស្ទឹងត្រែង, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៣
នាយកសាលារៀនស្ទឹងត្រែង
ហត្តលេខានិងត្រា







             ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌


No comments:

Post a Comment